LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

សេចក្តីព្រាងច្បាប់ថ្មីនេះ និងជួយដល់ជីវភាពរបស់ប្រជាជន និងរក្សាលំនឹងសេដ្ឋកិច្ច សង្គម

Web Vincent | Nov 25, 2020
សេចក្តីព្រាងច្បាប់ថ្មីនេះ និងជួយដល់ជីវភាពរបស់ប្រជាជន និងរក្សាលំនឹងសេដ្ឋកិច្ច សង្គម

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបន្តដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីពិភាក្សាសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ចំនួន៦ទៀត។

សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍ដែលជំងឺកូវីដ១៩ ដ៏កាចសាហាវ បាននឹងកំពុងយាយីសកលលោក ហើយនាំមកនូវផលប៉ះពាល់អវិជ្ជមាន បញ្ហាប្រឈម និងហានិភ័យជាច្រើន ដែលមិនធ្លាប់មានពីមុនមកចំពោះតំបន់ និងសកលលោកទាំងមូល រួមទាំងកម្ពុជាផង។

ថវិកាឆ្នាំ២០២១គឺជាថវិកាសម្រាប់ប្រយុទ្ធការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គម សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយពេលស្រាកស្រាន្តពីវិបត្តិជំងឺកូវីដ១៩ តាមគន្លងប្រក្រតីថ្មី ដើម្បីធានាសុខសន្តិភាព ស្ថិរភាពសង្គម និងចីរភាពនៃកំណើនសេដ្ឋកិច្ច ព្រមទំាងភាពប្រកួតប្រជែងរបស់កម្ពុជាជាមួយនឹងការបន្តលើកស្ទួយសុខុមាលភាពរបស់ប្រជាជន។រដ្ឋសភាគំាទ្រសេចក្តីព្រាងច្បាប់ដ៏សំខាន់នេះ និងសេចក្តីព្រាងច្បាប់ដទៃទៀត ដែលមានសារៈសំខាន់នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទំាងក្នុងនិងក្រៅប្រទេស។

សូមជម្រាបថាសេចក្តីព្រាងច្បាប់៦ ទៀតដែលរដ្ឋសភាលើកយកមកពិភាក្សានាពេលនេះមាន៖
១-សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។
២-សេចក្តីព្រាងច្បាប់ ស្តីពីមូលបត្ររដ្ឋ។
៣- សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
៤- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង អាស៊ានស្តីពីការទទួលស្គាល់ទៅវិញទៅមកលើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក។
៥-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖
– ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ
– ពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណលរវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន។
៦- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម៕

63AE5735-CD73-4319-B1BE-CF8E3B457DAC

6FCC0754-E9BF-44DF-94F6-FD8A5AB5754F

55C004C1-C114-4907-8CA4-BABBF36EE1D6