LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

កិច្ចប្រជុំនានា ដែលមានមនុស្សច្រើនចូលរួម នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល តម្រូវឱ្យផ្អាក២សប្តាហ៍ ដើម្បីទប់ស្កាត់កូវីដ១៩

Nov 11, 2020
កិច្ចប្រជុំនានា ដែលមានមនុស្សច្រើនចូលរួម នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល តម្រូវឱ្យផ្អាក២សប្តាហ៍ ដើម្បីទប់ស្កាត់កូវីដ១៩

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានសម្រេចផ្អាកជាបណ្តោះអាសន្ន នៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ និងកិច្ចប្រជុំ នានាដែលមានមនុស្សជាច្រើនចូលរួម នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩។ នេះបើតាមសេចក្តីជូនដំណឹងដែលទទួលបាន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

សេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃសម្រេចផ្អាកការរៀបចំកិច្ចប្រជុំនានា ដែលមានមនុស្សច្រើនចូលរួមចំនួន ២សប្តាហ៍ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល៕

fn-2020-11-11-14-11-35-0