LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

កម្ពុជា និងសហរដ្ឋអាមេរិក ពិភាក្សាលើការរៀបចំផ្តល់សច្ចាប័នអនុសញ្ញាដែលពាក់ព័ន នឹងវិស័យអាកាសចរណ៍

Sep 23, 2020
កម្ពុជា និងសហរដ្ឋអាមេរិក ពិភាក្សាលើការរៀបចំផ្តល់សច្ចាប័នអនុសញ្ញាដែលពាក់ព័ន នឹងវិស័យអាកាសចរណ៍

FED4E0B8-2E3E-4345-AD00-566BCF5D56B9ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានសហការរៀបចំសន្និសីទរួមគ្នា ដើម្បីពិភាក្សាលើការរៀបចំផ្តល់សច្ចាប័នអនុសញ្ញា Cape Town ស្តីពីផលប្រយោជន៍អន្តរជាតិ នៅក្នុងចលនទ្រព្យ (ទ្រព្យសកម្ម)។

យោងតាមការចេញផ្សាយបានឱ្យដឹងថា អនុសញ្ញាអន្តរជាតិ Cape Town ត្រូវបានរៀបចំឡើងរួមគ្នាដោយវិទ្យាស្ថាន UNIDROIT និងអង្គការ ICAO ហើយបានអនុម័តនៅទីក្រុង ខេបថោន ប្រទេសអាហ្វ្រីកខាងត្បូង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០១ ដែលមានគោលបំណងសម្របសម្រួលដល់ការផ្តល់ហិរញ្ញប្បទានជាទ្រព្យសកម្ម ឬការជួលអាកាសយាន និងសម្ភារបរិក្ខាអាកាសចរណ៍។

ថ្វីបើអនុសញ្ញាអន្តរជាតិនេះ ជាទូទៅត្រូវបានគេប្រើភាគច្រើននៅក្នុងវិស័យអាកាសចរណ៍ស៊ីវិលក៏ដោយ ក៏អនុសញ្ញានេះ អាចអនុវត្តបានផងដែរចំពោះវិស័យផ្សេងៗទៀត ស្របតាមពិធីសារខុសៗគ្នានៃអនុសញ្ញា ដូចជា រថភ្លើង អាវកាស រ៉ែ កសិកម្ម និងបរិក្ខាសំណង់ជាដើម ហើយរហូតមកទល់ពេលនេះ មានប្រទេសចំនួន ៧៨ប្រទេសហើយដែលបានផ្តល់សច្ចាប័ន (គិតត្រឹមខែកក្កដាឆ្នាំ២០២០នេះ) និងដោយឡែកមានប្រទេសចំនួន១៦ នៅអាស៊ី បានផ្តល់សច្ចាប័ន រួមមាន៖ អាហ្វហ្គានីស្ថាន, អូស្ត្រាលី, បង់ក្លាដេស, ចិន, ហ្វីជី, ឥណ្ឌា, ឥណ្ឌូនេស៊ី, កាហ្សាក់ស្ថាន, នូវែលហ្សេឡង់, ម៉ាឡេស៊ី, ម៉ុងហ្គោលី, មីយ៉ាន់ម៉ា, ប៉ាគីស្ថាន, សិង្ហបុរី, តាជីគីស្ថាន និងវៀតណាម។

កិច្ចប្រជុំពិភាក្សា បានផ្តោតជាសំខាន់ទៅលើអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចសម្រាប់ព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីចុះហត្ថលេខា រួមមាន ការកាត់បន្ថយថ្លៃចំណាយលើការខ្ចី និងការទទួលហិរញ្ញប្បទានសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ និងកិច្ចប្រតិបត្តិការអាកាសយាន, កាត់បន្ថយថ្លៃចំណាយលើការជួល ឬការទិញអាកាសយាន និងគ្រឿងបរិក្ខា, បង្កើនជម្រើសហិរញ្ញប្បទាន, តម្លៃសំបុត្រមានតម្លៃទាបជាងមុន និងជួយសម្រួលដល់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមានលទ្ធភាពអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតនៅលើទីផ្សារអន្តរជាតិតាមរយៈឱកាសទទួលបានហិរញ្ញប្បទានសមភាព។

ក្រៅពីកិច្ចប្រជុំពិភាក្សាអនុសញ្ញានេះ កិច្ចប្រជុំក៏បានលើកឡើងផងដែរអំពីកិច្ចការទូទៅពាក់ព័ន្ធនឹងស្ថានការបច្ចុប្បន្ន ដូចជាជំងឺកូវីដ-១៩ ដែលលោកឯកអគ្គរដ្ឋទូតអាមេរិក បានសរសើរដល់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានចាត់វិធានការបានទាន់ពេលវេលា ហើយលោកទូត ក៏បានសន្យានឹងពង្រឹងទំនាក់ទំនងជាមួយកម្ពុជាបន្ថែមទៀតលើវិស័យអាកាសចរណ៍ តាមរយៈការជួយជាអ្នកជំនាញ និងជួយដល់ការកសាងនូវឯកសារចាំបាច់មួយចំនួន៕0A254CFD-A7C0-453E-85E9-ED004C86BB954B4A1E65-8162-4A39-93C3-7DA0085E77AD