LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ប្រធានគណៈមេធាវីកម្ពុជាបានដាក់ទណ្ឌកម្មវិន័យលោកមេធាវី តូ វីរៈ ហាមឃាត់ការប្រកបវិជ្ជាជីវៈមេធាវីរយៈពេល ៦ខែជាបណ្តោះអាសន្ន

Web Vincent | Jul 22, 2020
ប្រធានគណៈមេធាវីកម្ពុជាបានដាក់ទណ្ឌកម្មវិន័យលោកមេធាវី តូ វីរៈ ហាមឃាត់ការប្រកបវិជ្ជាជីវៈមេធាវីរយៈពេល ៦ខែជាបណ្តោះអាសន្ន

(ភ្នំពេញ)៖ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា បានចេញសេចក្តីសម្រេចដាក់ទណ្ឌកម្មវិន័យលោកមេធាវី តូ វីរៈ ដោយហាមឃាត់ការប្រកបវិជ្ជាជីវៈមេធាវីរយៈពេល ៦ខែជាបណ្តោះអាសន្ន។ នេះបើយោងតាមសេចក្តីសម្រេចនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ។

យោងតាមប្រការ១ ក្នុងសេចក្តីសម្រេចនេះ បានឲ្យដឹងថា មេធាវីត្រូវបំពេញកិច្ចរបស់ខ្លួន ដោយយកចិត្តទុកដាក់រហូតដល់ចប់នីតិវិធី ដូចដែលបានកំណត់ក្នុងលិខិតប្រគល់សិទ្ធិតំណាងដោយអាណត្តិ។ ប៉ុន្តែលោកមេធាវី តូ វីរៈ បែរជាមិនបានដាក់ឯកសារជាភស្តុតាងជូនតុលាការ តាមកាលបរិច្ឆេទកំណត់ ក្នុងដីកាសម្រេចបង្គាប់ឲ្យផ្តល់ឯកសាររបស់ចៅក្រម ធ្វើឲ្យបាត់បង់ផលប្រយោជន៍ផ្លូវច្បាប់របស់កូនក្តី។ អំពើនេះ បានល្មើសនឹងមាត្រា២២ មាត្រា២៨ មាត្រា៣៨ នៃក្រមសីលធម៌មេធាវី។

បើតាមប្រការ២ ក្នុងសេចក្តីសម្រេចនេះ បានឲ្យដឹងទៀតថា «ដាក់ទណ្ឌកម្មលោកមេធាវី តូ វីរៈ អត្តលេខ៧០៨ ដោយហាមឃាត់ការប្រកបវិជ្ជាជីវៈមេធាវី រយៈពេល៦ខែ ស្របតាមមាត្រា៥៩ មាត្រា៦៣ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី តែទណ្ឌកម្មនេះត្រូវព្យួរ រយៈពេល៥ឆ្នាំ ស្របតាមមាត្រា៦៤ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី។ ក្នុងករណី លោកមេធាវី តូ វីរៈ ទទួលរងនូវទណ្ឌកម្មវិន័យថ្មីមួយទៀត ក្នុងអំឡុងពេល៥ឆ្នាំ គិតចាប់ពីថ្ងៃចេញសេចក្តីសម្រេចនេះ ទណ្ឌកម្មបានព្យួរនេះ ត្រូវយកមកអនុវត្តន៍ដោយបូកបន្ថែម លើទណ្ឌកម្មវិន័យថ្មី»។

សូមអានសេចក្តីសម្រេចខាងក្រោម៖fn-2020-07-22-11-23-56-0

fn-2020-07-22-11-24-02-0

fn-2020-07-22-11-24-02-1