LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ទីក្រុងចំនួន៤ ប្រកាសអាសន្នពីទឹកជំនន់ នៅចិន មានមនុស្សប្រហែល ១៤០នាក់ បានស្លាប់ និង បាត់ខ្លួន

Jul 10, 2020
ទីក្រុងចំនួន៤ ប្រកាសអាសន្នពីទឹកជំនន់ នៅចិន មានមនុស្សប្រហែល ១៤០នាក់ បានស្លាប់ និង បាត់ខ្លួន

ចិន៖ ទីក្រុងចំនួន ០៤ តាមបណ្ដោយទន្លេ យង់ហ្សេ (Yangtze) ប្រទេសចិន បានប្រកាសអាសន្ន កម្រិតខ្ពស់បំផុត បន្ទាប់ពីភ្លៀងបានបង្អុរធ្លាក់យ៉ាងខ្លាំង បណ្ដាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដី។ នេះបើយោងតាមសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០នេះ។ 

មនុស្សប្រហែល ១៤០នាក់ បានស្លាប់ និង បាត់ខ្លួន ដោយសារទឹកជំនន់ និងការរអិលបាក់ដី ខណៈទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍នៅថ្ងៃសុក្រ ទី១០កក្កដា នេះថា មានការខូចខាតប្រមាណ ៨,៦ ពាន់លានដុល្លារអាមេរិក។ 

ក្រុង Xianning និង ក្រុង Jingzhou នៅខេត្តហ៊ូប៉ី និងក្រុង Nanchang និង ក្រុងShangrao នៅខេត្តជាំងស៊ី ត្រូវបានអាជ្ញាធរដាក់នៅក្នុងកម្រិតពណ៌ក្រហម ដែលប្រឈមមុខនឹងហានិភ័យខ្ពស់ជាងគេ។  

សារព័ត៌មាន CGTN បានរាយការណ៍ថា មនុស្សប្រហែល ៣០លាននាក់ ត្រូវបានរងផលប៉ះពាល់ដោយសារបញ្ហាធាតុអាកាសនេះ ក្នុងនោះ ប្រជាជនប្រហែល ១,៧លាននាក់ ត្រូវបានជម្លៀសពីលំនៅឋាន ហើយផ្ទះ ២២០០០ខ្នង ត្រូវបានបំផ្លិតបំផ្លាញទាំងស្រុង៕