LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានអនុញ្ញាតឲ្យមានសិទ្ធិជ្រកកោន នៅលើទឹកដីសហរដ្ឋអាមេរិកបាន

Jun 26, 2020
តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានអនុញ្ញាតឲ្យមានសិទ្ធិជ្រកកោន នៅលើទឹកដីសហរដ្ឋអាមេរិកបាន

(វ៉ាស៊ីនតោន)៖ ទីបំផុតតុលាការកំពូលរបស់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានចេញសេចក្តីសម្រេចមួយ ដែលអនុញ្ញាតឲ្យរដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ មានសិទ្ធិនិរទេសជនស្វែងរកសិទ្ធិជ្រកកោន នៅលើទឹកដីសហរដ្ឋអាមេរិកបាន ដោយមិនអនុញ្ញាតឲ្យពួកគេទាំងនោះ ប្តឹងឡើងទៅកាន់ចៅក្រមសហព័ន្ធទៀតឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Guardian នាព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០។

ការសម្រេចពីសំណាក់តុលាការកំពូលរបស់សហរដ្ឋអាមេរិកបែបនេះ គឺជាជ័យជម្នះមួយសម្រាប់រដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ ដែលតែងតែមានគោលនយោបាយប្រឆាំង នឹងដំណើរការសុំសិទ្ធិជ្រកកោនជានិច្ច។ សាលក្រមលេខ ៧-២ របស់ចៅក្រមទាំង ០៩រូបនេះទៀតសោត នឹងជះឥទ្ធិពលអាក្រក់ទៅលើជនស្វែងរកសិទ្ធិជ្រកកោនរាប់ពាន់នាក់ ដែលលែងមានសិទ្ធិបង្ហាញខ្លួន នៅមុខតុលាការអាមេរិកទៀតហើយនោះ។

លោក លី ហ្គែឡឺន (Lee Gelernt) ដែលជាមេធាវីសហព័ន្ធសេរីភាពជនស៊ីវិលអាមេរិកាំង ហៅកាត់ថា ACLU បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា «សេចក្តីសម្រេចនេះគឺជាការបរាជ័យ ក្នុងអនុវត្តតាមគោលការណ៍រដ្ឋធម្មនុញ្ញដែលថា បុគ្គលដែលត្រូវបានគេដកហូតសិទ្ធិសេរីភាព ក៏មានសិទ្ធិបង្ហាញខ្លួននៅមុខតុលាការ ហើយនេះរួមបញ្ចូលទាំងបណ្តាអ្នក ដែលស្វែងរកសិទ្ធិជ្រកកោនផងដែរ»។

មេធាវីខាងនេះបានសង្កត់ធ្ងន់ទៀតថា «សេចក្តីសម្រេចនេះមានន័យថា បុគ្គលដែលប្រឈមនឹងបទបញ្ជានិរទេស អាចត្រូវបានបណ្តេញចេញដោយបង្ខំ និងដោយគ្មានការត្រួតពិនិត្យតាមប្រព័ន្ធតុលាការ។ ប្រការនេះវានឹងធ្វើឲ្យជីវិតពួកគេ ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បំផុត»៕