LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ទ័ពមួកខៀវកម្ពុជា៤ ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិសុខនៅប្រទេសម៉ាលី ក្រោមឆត្រអង្គការសហប្រជាជាតិ

Jun 02, 2020
ទ័ពមួកខៀវកម្ពុជា៤ ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិសុខនៅប្រទេសម៉ាលី ក្រោមឆត្រអង្គការសហប្រជាជាតិ

ទ័ពមួកខៀវកម្ពុជា៤នាក់ទៀត ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិសុខនៅប្រទេសម៉ាលី ក្រោមឆត្រអង្គការសហប្រជាជាតិ បានឆ្លងជំងឺកូវីដ១៩។ នេះបើតាមការចុះផ្សាយរបស់ BTV ដែលដកស្រង់ប្រសាសន៍របស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និង គ្រាប់មិនទាន់ផ្ទុះ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០។ 

សារព័ត៌មានថ្មីៗ មិនអាចសុំការបំភ្លឺពីលោក សែម សុវណ្ណនី ឡើយ ដោយលោកអះអាងថា កំពុងជាប់រវល់។ ចំណែក លោក ផល សាម៉ន ប្រាប់ថា លោក មិនទាន់ទទួលបានព័តមាននេះជាផ្លុវការនោះទេ។ 

គិតត្រឹមថ្ងៃទី២ ខែមិថុនា កងកម្លាំងរក្សាសន្តិភាពកម្ពុជា១១នាក់ហើយ ដែលបានឆ្លងជំងឺកូវីដ១៩ នៅប្រទេសម៉ាលី ដោយក្នុងនោះ មាន២នាក់បានជាសះស្បើយ និង ១នាក់ បានបាត់បង់ជីវិត (ឧត្តមសេនីយ៍ទោ ស សាវី )។ 

នាយឧត្តមសេនីយ៍ ឈុំ  បង្ហោះលើទំព័រហ្វេសបុកថា នៅម៉ាលី កម្ពុជា មានកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ២៣១ ចំនួន១៤៤នាក់ (នារី ១១នាក់) និង កងវិស្វកម្មព្រលានយន្តហោះលេខ៨៩១ ចំនួន១៥៤នាក់ (នារី១៤នាក់)៕