LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ដំណឹងដ៏សោកសង្រេគ!អ្នកចម្រៀងអាយ៉ៃជើងចាស់ លោក ឈិន ឈាង ពេលនេះលោកបានទទួលមរណភាពហើយ

May 29, 2020
ដំណឹងដ៏សោកសង្រេគ!អ្នកចម្រៀងអាយ៉ៃជើងចាស់ លោក ឈិន ឈាង ពេលនេះលោកបានទទួលមរណភាពហើយ

នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ជាអ្នកចម្រៀងអាយ៉ៃជើងចាស់ល្បីឈ្មោះមួយរូបប្រចាំប្រទេសកម្ពុជា លោក ឈិន ឈាន បានទទួលមរណភាពដោយរោគាពាធ។

 លោកគ្រូ ឈិន ឈាង បានទទួលមរណភាពនៅវេលាម៉ោង ៣៖៤៥ រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅគេហដ្ឋានរបស់លោក ដែលស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 ដំណឹងនេះបានធ្វើឲ្យកូនសិស្សធ្លាប់ហាត់រៀនអាយ៉ៃជាមួយលោក ឈិន ឈាន និងទស្សនិកជនជាច្រើន សោកស្តាយជាខ្លាំង ព្រោះពេលនេះកម្ពុជា បានបាត់បង់សិល្បករជើងចាស់ មួយរូបទៀតហើយ។

 ជាការកត់សម្គាល់ ចាប់ពីឆ្នាំ២០០២ មកលោកគ្រូ ឈិន ឈាង លែងមានសកម្មភាពអ្វីក្នុងវិស័យសិល្បៈហើយ ដោយសារតែស្ថានភាពជំងឺមានការវិវត្តន៍ ធ្វើឲ្យលោកគ្រូមិនអាចដើរបានដូចមុនទេ គឺដើរបានបន្តិចបន្តួចប៉ុណ្ណោះ។ រហូតមកទល់បច្ចុប្បន្ន ស្ថានភាពជំងឺរបស់លោកគ្រូ មិនមានភាពធូរស្បើយឡើយ រហូតដល់រសៀលថ្ងៃនេះ គឺលោកគ្រូបានទទួលមរណភាពតែម្តង។
គួរជម្រាបថា សិល្បករអាយ៉ៃវ័យ ៧៦ឆ្នាំ ឈិន ឈៀង ល្បីឈ្មោះតាំងពីសម័យសង្គមរាស្រ្ដនិយមមកម្ល៉េះ។ ជាសិល្បករបុរាណម្នាក់ លោក ឈិន ឈាង មានកេរ្តិ៍ឈ្មោះដ៏ល្បាញល្បី តាមរយៈវិទ្យុជាតិកម្ពុជា។ មិនត្រឹមអ្នកច្រៀងអាយ៉ៃពូកែវោហារស័ព្ទ មានសំឡេងពីរោះ មិនងាយស្អកស្អាទេ ថែមជាអ្នកបញ្ចូលសំឡេងល្ខោនរឿងឲ្យវិទ្យុជាតិ យ៉ាងប៉ិនប្រសប់ទៀតផង។
ការទទួលមរណភាពរបស់លោក ឈិន ឈាង ពេលនេះ បានធ្វើឲ្យសិល្បករ-សិល្បការិនី ជាច្រើន សោកស្តាយជាខ្លាំង ព្រោះលោកជាធនធានយ៉ាងខ្លាំងសំខាន់ ក្នុងវិស័យអាយ៉ៃខ្មែរ៕fn-2020-05-29-17-19-37-2fn-2020-05-29-17-19-37-1fn-2020-05-29-17-19-37-0