
ភ្នំពេញ ៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញប្រកាសឲ្យដឹងថា មិនមានករណីឆ្លងជំងឺកូវីដ-១៩ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយសរុបចំនួន១២០នាក់។
ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅសល់តែ២នាក់ប៉ុណ្ណោះ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី០៥ខែឧសភា ឆ្នាំ២០២០នេះ។









