LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ថ្មីៗនេះកម្ពុជាបានផ្ដល់ម៉ាស់ចំនួន៣សែននិងឈុតការពារចំនួន១៥០០ទៅអោយប្រទេសចិន

Web Vincent | Mar 13, 2020
ថ្មីៗនេះកម្ពុជាបានផ្ដល់ម៉ាស់ចំនួន៣សែននិងឈុតការពារចំនួន១៥០០ទៅអោយប្រទេសចិន

កម្ពុជា បាន ផ្តល់ ជំនួយ ជាសម្ភារៈ ដើម្បីប្រយុទ្ធប្រឆាំង នឹង ជំងឺ ឆ្លង វីរុស Covid-19 ដែល មាន ម៉ាស និង ឈុត ការពារ ជំងឺ ទៅ កាន់ ប្រទេស ចិន ដែល ជា ប្រទេស ប្រភព នៃ ជំងឺ ឆ្លង នេះ។
រដ្ឋ មន្ត្រី ក្រសួង ការពារ ជាតិនៃ កម្ពុជា លោក ទៀ បាញ់ ជាមួយ នឹងលោក Wang Wentian ឯក អគ្គរដ្ឋ ទូតចិន ប្រចាំ កម្ពុជាបាន ចូល រួម ក្នុង ពិធី ប្រគល់ និង ទទួល សម្ភារៈ ទប់ស្កាត់ វីរុស កូរ៉ូណា ឬ Covid-19 ដែល មាន ដូចជា ម៉ាស ចំនួន ៣សែន និង ឈុត ការពារវីរុស ចំនួន ១,៥០០ ដល់ ភាគី ចិន កាលពី ថ្ងៃទី ២ ខែមីនា កន្លង ទៅ នេះ។រដ្ឋ មន្ត្រី ក្រសួង ការពារ ជាតិ លោក ទៀ បាញ់ បាន ប្រាប់ វីអូអេ នៅល្ងាច ថ្ងៃអង្គារ នេះ ថា នេះ ជា សន្តាន ចិត្ត តិច តួច របស់ ក្រសួង ក្នុង ការ ចែក រំលែកតាម លទ្ធភាព របស់ កម្ពុជា នៅ ពេល ដែល ប្រទេស ចិន កំពុង ជួប ទុក្ខ លំបាក។លោក បាន មាន ប្រសាសន៍ ថា៖«ជួយគ្នា មិន ថា អ្នកមាន អ្នក ក្រ ជា ធំ ទេ គឺ កិច្ច ការ ដែល ចែក រំលែក និង ជួយ ក្នុង មនុស្សធម៌ ម្យ៉ាង ម្យ៉ាង ទៀត ជួយ ចែករំលែក ក្នុង គ្រាលំបាក ដូចថា កម្រិត ណាគឺ តំណាង ឲ្យ ទឹកចិត្ត នោះទេ»។

លោក ទៀ បាញ់ បាន បន្ថែម ថា៖«ឥឡូវ ហ្នឹង មួយ ជំហាន ហ្នឹង លទ្ធភាព របស់ យើង មាន ប៉ុណ្ណឹង ក៏ ទប់ ប៉ុណ្ណឹង សិន។ បន្ត ទៅ ទៀត ចាំ ខ្ញុំ គិត គូរ ទៀត តាម លទ្ធភាព យ៉ាង ណា ដែល យើង អាច ជួយ បាន»។ស្ថានទូត ចិន ប្រចាំ នៅ កម្ពុជា បាន សរសេរ នៅ គណនី ហ្វេសប៊ុក របស់ ខ្លួន កាល ពី ថ្ងៃ ច័ន្ទ ថា ៖«នេះ បាន បង្ហាញ ពី មិត្តភាព ដ៏ សែន ជ្រាល ជ្រៅ បំផុត របស់ កង ទ័ព យោធពល ខេមរភូមិន្ទ កម្ពុជា ជូន ចំពោះ កងទ័ព រំដោះ ប្រជាជន ចិន គឺ ជា ការលើក ទឹក ចិត្ត និង ស្មារតី ដ៏ធំធេង បំផុតក្នុង កិច្ចជម្នះ នឹង វីរុស មួយ នេះ ជូន ដល់ ប្រជាពលរដ្ឋ ចិន»។ការ ប្រគល់ ជំនួយជា សម្ភារៈ ការពារ ការ ឆ្លង វីរុស Covid-19 នេះ ត្រូវ បាន ធ្វើ ឡើង បន្ទាប់ ពី វីរុស មួយ នេះ បាន ចម្លង និង សម្លាប់ ប្រជាជន ក្នុង ប្រទេស ចិន រាប់ម៉ឺននាក់ តាំង ពី ចុងខែ មករា កន្លង ទៅ។ មក ដល់ ពេល នេះ វីរុស Covid-19 បាន រាលដាល ទៅ កាន់ បណ្តា ប្រទេស ផ្សេងៗ ជាង ៧០ ប្រទេស ដូចជា កូរ៉េ ខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក និង បណ្តា ប្រទេស សហគមន៍ អឺរ៉ុប ដូចជាអ៊ីតាលី ជាដើម។ចាប់តាំង ពី មាន ការផ្ទុះ វីរុស Covid-19 នេះ នៅ ក្នុង ក្រុង វូហាន នាយករដ្ឋ មន្ត្រី កម្ពុជា លោក ហ៊ុន សែន បាន ប្រកាស ថា កម្ពុជា នឹង មិន បិទ ជើង ហោះ ហើររបស់ ខ្លួន រវាង កម្ពុជា និង ចិន ឡើយ ហើយ ក៏ មិន ជម្លៀស ពលរដ្ឋ ខ្មែរ ដែល កំពុង ស្ថិត នៅ ទីក្រុង វូហាន ខេត្ត ហ៊ូប៉េ ប្រទេស ចិន ដែរ។លោក ហ៊ុន សែន ក៏ បាន ទៅ ទស្សនកិច្ច នៅ ទីក្រុង ប៉េកាំង ប្រទេស ចិនកាលពី ដើមខែ កុម្ភៈ នេះ ដើម្បី បញ្ជាក់ ពី ជំហរ របស់ ខ្លួន ជាមួយ ប្រទេស ចិន នៅ ក្នុង គ្រា ប្រទេស នេះ ជួប ការ លំបាក។គិត ត្រឹម ថ្ងៃ ២ មីនា នេះ មាន ករណី ឆ្លង វីរុស Covid-19 ជាង ៩ម៉ឺន នាក់ ទូទាំង សាកល លោក និង៣០០០នាក់ បាត់ បង់ជីវិត។ នេះ បើ យោង តាម របាយការណ៍ របស់ អង្គការ សុខភាព ពិភពលោក WHO៕

 

ប្រភពអត្ថបទ​ : VOA